ចំណាំមើលទៅ! ស្រីៗ ៩៨ % ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា ចាប់ផ្ដើមកែប្រែខ្លួនឯង តែងខ្លួនប្លែកខ្លាំង

ចំណាំមើលគ្រប់មនុស្សស្រីស្ទើរតែ ៩៨% ឱ្យតែខូចចិត្ត បែកបាក់ស្នេហា ឬលែងលះប្ដី ដឹងតែចាប់ផ្ដើមប្លែកខ្លាំង ជាពិសេសគឺ ចាប់ផ្ដើមលេងខ្លួន ថែសម្រស់ ស្លៀកពាក់ប្លែកហួសពីការស្មាន។ មនុស្សស្រីមួយចំនួន ពេលកំពុងមានសង្សារ មានទំនាក់ទំនងជាមួយអ្នកណា ឬមនុស្សស្រីមានប្ដី គឺមិនសូវតុបតែងខ្លួន មិនចេះលេងខ្លួន មិនSexy សូម្បីដើរលេងស៊ីផឹក ជុំមិត្តក៏មិនសូវដែរ តែគ្រាន់តែបែកគ្នាភ្លាម នាងចាប់ផ្ដើមកែប្រែខ្លួនឯងមួយទំហឹង ក៏មានមនុស្សស្រីខ្លះ បានធ្វើឱ្យសង្សារ ឬប្ដី កើតចិត្តស្ដាយក្រោយខ្លាំង បន្ទាប់ពីបែកចែកផ្លូវជាមួយនាង។ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលធ្វើឱ្យមនសុ្សស្រីចាប់ផ្ដើម លេងខ្លួន កែប្រែមុខមាត់ថ្មី បន្ទាប់ពីបែកបាក់ស្នេហា ៖ ១. មនុស្សតែខូចចិត្តខ្លាំង នឹងផ្លាស់ប្ដូរខ្លាំងដូចគ្នា ជាការពិតអ្នកណាក៏ដូចអ្នកណា ការឈឺចាប់នឹងផ្លាស់ប្ដូរមនុស្ស ការឈឺចាប់កែប្រែមនុស្សម្នាក់ ឱ្យក្លាយជាមនុស្សម្នាក់ថ្មីទៀត។ ស្នេហាធ្វើឱ្យមនុស្សស្រីឈឺចាប់កម្រិតណា ក៏នឹងកែប្រែមនុស្សស្រីកម្រិតនោះ​ នាងនឹងប្រែពីស្លូតទៅកាច ចិត្តដាច់ ​លើសពីអ្វីដែលយើងគិត។ ២. តុបតែងខ្លួនប្លែកខ្លាំងជាងពីមុន នាងអាចជាមនុស្សស្រីសាមញ្ញធម្មតា មិនចេះធ្វើខ្លួន ក៏មិនចូលចូលចិត្តទៅណាមកណាដែរ តែបន្ទាប់ពីនាងបែកគ្នា នាងប្រាកដជាចាប់ផ្ដើមចេះ ធ្វើខ្លួនឡូយឆាយ ហ៊ឺហា ស៊ិចស៊ី … Continue reading ចំណាំមើលទៅ! ស្រីៗ ៩៨ % ឱ្យតែខូចចិត្ត ឬបែកបាក់ស្នេហា ចាប់ផ្ដើមកែប្រែខ្លួនឯង តែងខ្លួនប្លែកខ្លាំង